សូមស្វាគមន៍ ចំពោះអ្នកទាំងអស់គ្នា .. !
ជាដំបូង ខ្ញុំសូមអរគុណ ខ្លាំងណាស់ ដល់ ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី និងប្រិយ៍មិត្តអ្នកអានទាំងអស់
ដែលបានចំណាយពេលវេលា ដ៍មានតម្លៃ របស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំ។
ជាការពិតណាស់ ខ្ញុំបានចាកចេញពីស្រុកកំណើតរបស់ខ្ញុំ នៅពេលដែល ខ្ញុំ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ 2000។ខ្ញុំបាន តស៊ូ អស់រយៈពេលដ៏យូរ អង្វែងចាប់តាំងពីខ្ញុំបានបញ្ចប់ពីការសិក្សានៅ ថ្នាក់វិទ្យាល័យ។ ខ្ញុំបាន ស្វែងរកការងារ ធ្វើបន្ទាប់ពីពេលនោះមកគឺពិតជាលំបាកណាស់ក្នុង ការទទួលបាន ប្រាក់កម្រៃដើម្បីបន្តដល់ការសិក្សារបស់ខ្ញុំ បន្ថែមទៀត នោះក៍ដោយសារតែក្រុមគ្រួសាររបស់ខ្ញុំ គឺហិរញ្ញវត្ថុ នៅមានកម្រិតទាប ម្លោះហើយក៍បណ្តាលអោយខ្ញុំ សម្រេចចិត្តចាកចេញពីស្រុកកំណើត របស់ខ្លួន។
មានក្រុមហ៊ុន ជាច្រើនដែលខ្ញុំបាន ដាក់ពាក្យរកការងារធ្វើ តែមិនដែលបាន ជាប់ទេ ព្រោះគេត្រូវការតែអ្នកមានបទពិសោធន៍ស្រាប់តែប៉ុណ្ណោះ។
ខេត្តស្វាយរៀង ...!គឺជា ខេត្តមួយដែលខ្ញុំបានសិក្សា វគ្គបណ្តុះបណ្តាលខ្លីៗមួយចំនួន ដូចជាៈ ភាសាអង់ គ្លេស កុំព្យូទ័រ និងទីផ្សាជាដើម។
សព្វថ្ងៃនេះ។
សូមគោរពជូនពរ ឯកឧត្តម
លោកជំទាវ អស់លោក-លោកស្រី និងប្រិយ៍មិត្តអ្នកអានទាំងអស់ ជួបប្រទះតែ សុខភាពល្អ
មានសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
ប្រធានគ្រប់គ្រង
កាស៊ីណូ
No comments:
Post a Comment