ខេត្តកណ្តាល ៖
បទល្មើសនេសាទខុសច្បាប់កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅតាមបឹង
ក្នុងអតីតឡូត៍នេសាទនៅក្នុងភូមិសាស្ត្រស្រុកកោះធំ ស្រុកលើកដែក
និងស្រុកស្អាង
ចាប់តាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទវិញ
ហើយបទល្មើសទាំងនោះភាគច្រើនជាបទល្មើសស្បៃមុង ចាប់ត្រីទាំងតូច
ទាំងធំ
ចំណែកសមត្ថកិច្ចជំនាញហាក់ដូចជាអសកម្មក្នុងការងារចុះបង្ក្រាប។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា
បច្ចុប្បន្ននេះមានឧបករណ៍នេសាទល្មើសច្បាប់ដូចជាសឺយឺន ស្បៃមុង
ឡុកស្បៃមុង ត្រូវបានជនខិលខូចលួចដាក់នៅតាមបឹងបួ ព្រែកជាដើម
ជាក់ស្តែងនៅបឹងអតីតឡូត៍នេសាទលេខ៩ និង១០
ក្នងុភូមិសាស្ត្រស្រុកកោះធំមានសៃយឺន
ស្បៃមុងដាក់តម្រៀបគ្នាហូរហែជាខ្សែៗ
វែងៗច្រើនរយម៉ែត្រដែលអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំង
នោះមានទាំងខ្មែរ និងជនជាតិវៀតណាម។
ប្រជាពលរដ្ឋបាននិយាយថា ក្នុងមួយថ្ងៃៗ
កូនត្រីរាប់សិបតោនត្រូវបានបំផ្លាញដោយឧបករណ៍នេសាទខុសច្បាប់សៃ
យឺន ស្បៃមុងនេះ គឺចាប់យកកូនត្រីសម្រាប់យកទៅធ្វើចំណីត្រីឆ្តោ។
ទាក់ទិននឹងបទល្មើសនេសាទខាងលើនេះ លោកឃ្លាំង វណ្ណធុល
នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ
កាលពីព្រឹកថ្ងៃទី១ ធ្នូ ថា
បញ្ហាបទល្មើសនេសាទខុសច្បាប់នៅក្នុងអតីតឡូត៍នេសាទ
គឺពិតជាកើតមានពិតប្រាកដមែន ប៉ុន្តែមិនមានទ្រង់ទ្រាយធំទេ។
កន្លងមកសមត្ថកិច្ចជំនាញជលផលបានសហការជាមួយនគរបាលកងរាជអាវុធ
ហត្ថ
និងអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្ក្រាបឧបករណ៍នេសាទសៃយឺនស្បៃ
មុង និងដុតកំទេចចោលជាបន្តបន្ទាប់ផងដែរ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment